អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ!

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ កន្លងមកនេះ- នេះបើតាមរបាយការណ៍របស់លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – city bus
សូមគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់អនុសាសន៍ជូនឯឧ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងទៅមកតាមណ្តាខេត្តរយៈពេល ៥ថ្ងៃកន្លងមកនេះ។
អរគុណផងដែរចំពោះបុគ្គលិកបើកបរ និងបុគ្គលិកបម្រើការដទៃទៀតនៃ City Bus ដែលបានស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវនារដូវបុណ្យភ្ជុំនេះ។
អត្ថបទដែលជាប់ទាក់ទង
Open

Close