” មធ្យោបាយ ត្រូវបានហាមឃាត់ ” ដែលមិនអនុញ្ញាតនៅលើ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ…!

ភ្នំពេញ៖ យោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ២០២២ នេះ បានបញ្ជាក់ពី លក្ខខណ្ឌគួរយល់ដឹងអំពី ” មធ្យោបាយត្រូវបានហាមឃាត់ ” ដែលមិនអនុញ្ញាតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលដាក់ដំណើរការសាកល្បង ដោយឥតគិតថ្លៃពេញមួយខែតុលា ឆ្នាំ២០២២ ខាងមុខ ៖
– ថ្មើរជើង
– ទោចក្រយាន (កង់)
– ត្រីចក្រយាន (ស៊ីក្លូ)
– យានអូសដោយសត្វ (រទេះ)
– ទោចក្រយានយន្ត (ម៉ូតូ) ក្រោម 500cc ឬក្រោម 27kw
– ត្រីចក្រយានយន្ត
-​ ម៉ូតូកង់បួន
– យានយន្តដែលមានល្បឿនអតិបរមាមិនលើសពី 70km/h
– យានយន្តុប្បករណ៍ដែលមានល្បឿនអតិបរមាមិនលើសពី 40km/h
– យានយន្តសណ្តោងរ៉ឺម៉ក។
សូមជម្រាបជូនផងដែរថា៖ ” ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close