ខឹង លក់ ថ្នាំញៀន មិនសុទ្ធ ព្រួតគ្នាចាប់ដាក់ខ្នោះ វាយសម្លាប់ចោល!

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យទាំង២នាក់ ក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ បានរត់គេចខ្លួនបានជិត១០ ថ្ងៃត្រូវបានសមត្ថកិច្ចតាម ចាប់ខ្លួនបានមកវិញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៨ខែកញ្ញាឆ្នាំ ២០២២ បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ទាំងដៃជាប់ខ្នោះ នៅក្បែចំនុចបង្គោលសេវ៉ា០៩៧ស្ថិតក្នុងភូមិរិទ្ធីសែនជយ័២ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជយ័ ។

តាមការរៀបរាប់ របស់ សាច់ញាតិ ប្រាប់ សមត្ថកិច្ច ថា ជនរងគ្រោះ ជិះម៉ូតូ ម៉ាក វ៉េវ អាល់ ហ្វា ពណ៌ ត្រួយ ចាកចេញពីផ្ទះ តាំងពីថ្ងៃទី១៦កញ្ញា ២០២២មកម្លេះ ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបតែនៅ ល្ងាចថ្ងៃទី១៨ កញ្ញា ២០២២ ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះ នៅចំណុចខាងលើ ។

លោក វរៈសេនីយ៍ឯក វ៉ាសុផាន់ ស្នងការរង ទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការកបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវ រយៈពេល ៨ថ្ងៃ សមត្ថកិច្ច កំណត់មុខសញ្ញាជនដៃដល់ និងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកមកធ្វើត្រាប់ សកម្មភាពចាប់ ជនរងគ្រោះ ដាក់ ខ្នោះ ហើយយកដំបងវាយចំ កញ្ចឹងក និងក្បាល បណ្ដាលឲ្យផុងលលាដ៍ក្បាល និង បាក់ ក ស្លាប់។

លោកស្នង ការរង បានបន្តទៀតថាជនរងគ្រោះ ឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅ ភូមិ កោះកី ឃុំកោះស្នែង ស្រុកបុរី អូរស្វាយសែនជ័យ ។

ចំណែក ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន នោះទី១ ឈ្មោះ ជាតិ សារ៉ូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន ពិតប្រាកដ និង ម្នាក់ទៀត ឈ្មោះ គង់ សំអឿន ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់ រស់នៅ ភូមិ រិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទាំង២នាក់ បានឆ្លើយ សារភាពថា ខ្លួនពិតជា បានវាយសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយសារ ពួកខ្លួន ខឹងនិងជនរងគ្រោះយកថ្នាំញៀនមកលក់អោយពួកគេ គឺជាថ្នាំមិនសុទ្ធ ទើបពួកគេ ចងកំហឹងរហូតចាប់ដាក់ខ្នោះ និងវាយសម្លាប់តែម្តង ។ បន្ទាប់ពីធ្វើត្រាបរួចហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យទាំង២នាក់មកកាន់ស្នងការនគរបាកខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕
ដោយ ៖ អ៊ុល គឹមលាង

 

អត្ថបទដែលជាប់ទាក់ទង
Open

Close