ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង ១១ និង ១៥ នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីភ្នាក់ងារបានរាយការណ៍ថា នៅចំណុចសន្យាបរោងចាំគោរបស់ម្ចាស់ឈ្មោះ ងួន ឆេងឃី ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ ស្ថិតនៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានករណីអ្នកញៀនល្បែង លួចលេងបញ្ជល់មាន់ ភ្នាល់ដាក់ប្រាក់ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ជុយ សុងហៃ អធិការរងជំនួយការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីស្រុក និង អាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ ពេលទៅដល់មុខសញ្ញាសង្ស័យដែលលេងនៅទីនោះ ឃើញសមត្ថកិច្ច មុនហើយក៏នាំគ្នារត់គេចខ្លួនបាត់អស់ ។
បន្ទាប់មកសមត្ថកិច្ចនគរបាល ធ្វើការត្រួតពិនិត្យឃើញកន្លែងកើតហេតុផ្ទាល់ស្ថិតនៅសន្យាបរោងចាំគោជ្រុងខាងកើតហុំព័ទ្ធ ធ្វើជាសង្វៀនដោយក្តាបន្ទះកុងផ្លាកកេរចំនួន ២ ជ្រុង ចាប់ទៅនិងជញ្ជាំងបន្ទប់ចាំគោ ។
ករណីនេះសមត្ថកិច្ចយើងធ្វើការចាប់យកសម្ភារៈវត្ថុតាងនៅជុំវិញកន្លែងកើតហេតុរួមមាន
១ ,មាន់ជល់ចំនួន០៤ក្បាល
២, ទ្រុងគ្របមាន់ចំនួន០៥
៣ ,កៅអីជ័រចំនួន០៨
៤,ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១
៥, ម៉ូតូចំនួន០៧គ្រឿងមាន
ម៉ាកហុងដាសេ125ឆ្នាំ2015 ចនួន01គ្រឿងពាក់ស្លាកលេខតាកែវ1J,75 89។
ម៉ាកគុបចង្កៀងជ្រុងពណ៌ទឹកសមុទ្រពាក់ស្លាកលេខ យ4456ភព1
ម៉ាកស្កប់ពីពណ៌ខ្មៅ០1គ្រឿងគុប01គ្រឿងពាក់ស្លាកលេខភ្នំពេញ1IM,8959 គ្រឿងវីវ៉ាចំនួន1។
ម៉ាកនិចពណ៌ក្រហម,សចំនួន01គ្រឿងពាក់ស្លាកលេខភ្នំពេញ1IU,46 75។
ម៉ាក់វីវ៉ាចាស់ឆ្អឹងពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម1H, 6157។
ម៉ាក់ហុងដាC125, 018 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CR,1167 ម៉ាកហុងដាc125 ,018 ពាក់ស្លាកលេខភ្នំពេញ1CV, 4156។
ចំពោះសម្ភារៈវត្ថុតាងខាងលើនេះបញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី តាមបញ្ជារបស់ឯកឧត្តមវង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។