យោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា នៅថ្ងៃទី២៨-២៩ ខែកញ្ញា ប្រទេសកម្ពុជា បន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ។ ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្ដាលនៅវេលាម៉ោង១យប់ ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិត ជា (STS) រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ (TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពល ទៅជាសម្ពាធទាប (LOW) ។ បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុងនិរតីក្នុងកម្រិតមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ១C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នៅថ្ងៃទី២៨-២៩ ខែកញ្ញា បណ្តាខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃអាចមានភ្លៀងក្នុងកំរិតពីបង្គួរ ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ រីឯរាជធានី និងបណ្តាខេត្តដទៃទៀត ភ្លៀង នឹងអាចធ្លាក់ក្នុងកំរិតពីតិចទៅបង្គួរតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។
២-តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C – នៅថ្ងៃទី២៨-២៩ ខែកញ្ញា អាចមានភ្លៀងក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៣០ ខែកញ្ញាទៅ ភ្លៀងនឹងអាចធ្លាក់ក្នុងកំរិតពីខ្សោយទៅបង្ហូរតែប៉ុណ្ណោះ ។
៣-តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C – អាចមានភ្លៀងក្នុងកំរិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រនឹងអាចមានភ្លៀងលាយឡំនិងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ បន្តរហូតដល់ ថ្ងៃទី៣០
ខែកញ្ញា ។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជបជា ព័ត៍មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕