ភ្នំពេញ៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីយប់ លោក អិត ជំនិត អភិបាលរងខណ្ឌ និងលោក ផុន សុផាន អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យអាជីវ កម្មបានចំនួន ០៥ទីតាំង រួមមាន៖ សណ្ឋាគារចំនួន០២ទីតាំង (សណ្ឋាគារ ស៊ីង ម៉ាក្រូ និងសណ្ឋាគារ ជីង កាំង) ផ្ទះសំណាក់ចំនួន០២ទីតាំង (ផ្ទះសំណាក់ ចិន តុង និងផ្ទះសំណាក់ដំរីធំ) និងក្លឹបកម្សាន្តចំនួន ០១ទីតាំង (SPRING PARIS CLUB)។ ក្នុងការចុះត្រួតពិនិត្យទីតាំងខាងលើ នេះក្រុមការងារបានធ្វើ ការណែនាំដូចខាងក្រោម៖
១-ម្ចាស់អាជីវកម្មត្រូវស្នើសុំ ងបន្ដសុពលភាពច្បាប់អាជីវកម្មតាមច្បាប់កំណត់ឲ្យបានត្រឹមត្រូវ
២-ត្រូវដាក់បាវចនាជាតិ និងដាក់ស្លាកយីហោជាភាសាជាតិ (ខ្មែរ) ឲ្យបានត្រឹមត្រូវតាមការណែនាំ
៣-ត្រូវធ្វើការកត់ត្រាអំពីការចូលស្នាក់នៅរបស់ភ្ញៀវឲ្យបានឲ្យបានច្បាស់លាស់ តាមការណែនាំ របស់ក្រសួងទេសចរណ៍ (គំរូសៀវភៅរបស់ក្រសួងទេសចរណ៍) ។
៤-ត្រូវថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាប័ណ្ណសម្គាល់ភ្ញៀវដែលបានចូលស្នាក់នៅ ។
៥-ហាមដាច់ខាន់មិនឲ្យមានភ្ញៀដែលគ្នាឯកសារគ្រប់គ្រាន់ចូលស្នាក់នៅ ។
៥-ហាមជួញដូរនិងប្រើប្រាស់គ្រឿងញៀន, ការជួញដូរមនុស្ស, ការជួញដូរផ្លូវភេទ, ការប្រើប្រាស់ អាវុធខុសច្បាប់, ល្បែងស៊ីសងគ្រប់ប្រភេទ និងសកម្មដែលច្បាប់បានកំណត់។
សកម្មភាពខាងលើនេះបានបញ្ចប់នៅវេលាម៉ោង១០:៤០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ដោយបានធ្វើ កំណត់ហេតុចំនួន ០៥ច្បាប់ និងបានអានឲ្យតំណាងម្ចាស់អាជីវកម្មស្ដាប់ និងអនុវត្តន៍តាមការណែនាំ ។













