យោងតាម ផេក CPU បញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ កុមារអាយុ១៨ខែម្នាក់កំពុងតែនៅក្រោយផ្ទះនាង ខណៈពេលដែលពូរបស់នាង អាយុ២៤ឆ្នាំ បានធ្វើការវាយប្រហារទៅលើនាង។
កុមាររងគ្រោះបានរងរបួសយ៉ាងធ្ងន់នៅលើផ្នែកក្បាល ដែលបណ្តាលឲ្យនាងបាត់បង់ជីវិត។ បុរសជាជនសង្ស័យត្រូវបានក្រុមគ្រួសាររបស់ជនរងគ្រោះ ចាប់ឃាត់ខ្លួន នឹងរងចាំកម្លាំងសមត្ថកិច្ចចុះមកដល់។
ក្រោយពីទទួលបានដំណឹង, ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និង ក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) នៃអង្គភាពការពារកុមារ (CPU) រួមសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះទៅទីតាំងកើតហេតុ។
ការពិនិត្យកោសល្យវិច័យទៅលើកន្លែងកើតហេតុ និងសាកសពត្រូវបានធ្វើឡើង។
បុរសអាយុ២៤ឆ្នាំខាងលើនេះនឹងត្រូវបង្ហាញខ្លួននៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទទួលការប្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុន។
ក្រុមការងារ CPU សូមចូលរួមរំលែកទុក្ខជូនក្រុមគ្រួសាររងគ្រោះ។