គេជុំគ្នា ទៅវត្តវ៉ា អ៊ំៗពូៗតា ជុំគ្នា លេងល្បែង? សំណាងហើយ រត់លឿនជាង បងប៉ូលិស កុំអី…!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារបញ្ចេញមតិក្នុងប្រអប់សារ ផេកហ្វសប៊ុក អធិការដ្ឋាននគរបាលស្រុកលើកដែក ដែលមានខ្លឹម​សារថា៖ «នៅស្ពានលេខ១៦មានគេជល់មាន់ និងលេងកន្ទុយ​លេខ»។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចាប ច័ន្ទវិទ្យា អភិ​បាល នៃគណៈអភិបាល​ស្រុកលើកដែក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក​ក្នុងការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល​និងអនុសាសន៍លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបអាទាវចុះស្រាវជ្រាវបង្ក្រាបករណីខាងលើ។

ជាលទ្ធផល៖ នៅព្រឹកថ្ងៃអាទិត្យ១៥រោច ខែ​ភទ្របទ ឆ្នាំខាលចត្វាសក័ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ​២០២២ កម្លាំងប៉ុស្តិ៍ខ្ពប​អាទាវបានចុះស្រាវជ្រាវនៅគោល​ដៅដូចបានរាយការណ៍ដែលស្ថិតនៅតាមផ្លូវមាត់ព្រែក ស្ពានលេខ១៦ (ហៅស្ពានព្រែកសាមគ្គី)ចុះទៅប្រហែល៨០០ម៉ែត្រ ពីផ្លូវជាតិ ស្ថិតនៅភូមិបឹងលេី ឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន ៖ (ម៉ូតូ ០២គ្រឿង)
១,ម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ (គ្មានស្លាកលេខ)
២,ម៉ូតូម៉ាក គុប ពណ៍ត្រួយចេក (គ្មានស្លាកលេខ) ។​

ជនសង្ស័យ៖មានគ្នាប្រមាណជាង១០នាក់ រត់គេចខ្លួនអស់ ។

ចំណាត់ការ៖កម្លាំងយើងក៏បានប្រមូលវត្ថុតាងខាងលើ មកកាន់ប៉ុស្តិ៍រដ្ឋបាលនិងបញ្ជូនមកកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋានដេីម្បីស្រាវជ្រាវរកមុខសញ្ញាល្មើសមកអបរំ និងធ្វើកិច្ចសន្យា។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close