ច្បាស់ហើយ! «បែកធ្លាយទៀតហើយ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀន រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់»

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន កងមាស បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានខ្លឹមសារថា «បែកធ្លាយទៀតហើយ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀ រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួុយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឱ្យលោកអធិការនគរបាលស្រុកល្វាឯម ចំណាត់ឆ្លើយតបករណីខាងលើ។

អធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការបដិសេធទាំងស្រុង គឺពុំមានករណីដូចការចុះផ្សាយរបស់គេហទំព័រ កងមាស នោះឡើយ។

ដោយឡែកកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចផ្លូវ កែងស្ថិតនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
*ជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ យ៉ុន ប៊ុនណាក់ ហៅ ក្របី ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរមុខរបរ ពិតប្រាកដ ទីកន្លែងកំណើតនៅភូមិ កោះរះលើ ឃុំ កោះរះ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន) ។
២.ឈ្មោះ រដ្ឋា តុលា ហៅ ឃ្មុត ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិខ្មែរមុខរបរ ពិតប្រាកដ ទីកន្លែងកំណើតនៅភូមិ កោះរះលើ ឃុំ កោះរះ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន) ។

+វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច។
២. ម៉ូតូម៉ាក សង់ប៊ិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BH-0729 ០១គ្រឿង។

ចំពោះជនសង្ស័យ រួមជាមួយវត្ថុ សមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close