ជំនន់ទឹកភ្លៀង ជន់លិច ហូរកាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៣០-២៣៥

ខេត្តកំពង់ធំ៖ រយៈពេល ៤ថ្ងៃកន្លងមកជាប់ៗគ្នា ថ្ងៃទី១៩-២២ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ដែលត្រងទឹកភ្លៀងបាននៅស្ថានីយតម្រងទឹកភ្លៀងស្រុកស្ទោងកម្រិត ១២២ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅថ្ងៃរសៀលនេះវេលាម៉ោង២រសៀល ទឹកបានជន់លិចហូរកាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៣០-២៣៥ ស្ថិតនៅភូមិព្រៃខ្លាឃុំប្រឡាយ ស្រុកស្ទោង ។

ក្នុងនោះប្រវែង ៥គីឡូម៉ែត្រ នេះមាន ៤,៥គីឡូម៉ែត្រ លិចប្រៀបៗចិញ្ចើមផ្លូវ ( មិនទាន់ហូរកាត់ផ្លូវទេ ) ចំណែកប្រវែងប្រហែល ៥០០ម៉ែត្រទៀតនៅចន្លោះគីឡូម៉ែត្រលេខ ២៣៤-២៣៥ ទឹកបានហូរកាត់ផ្លូវកំពស់ពី៣ទៅ៥សង់ទីម៉ែត្រហើយ ។

ប្រភព​៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទដែលជាប់ទាក់ទង
Open

Close