មតិពលរដ្ឋ៖ គួរធ្វើយូរហើយ រឿង កុងស៊ីបញ្ចាំនេះ ! ចាំរហូត មានបទបញ្ជា ពី …ទើបហ៊ាន…?

ភ្នំពេញ៖ មហាជន លើកឡើងថា ទាល់តែ  នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញបទបញ្ជា ទើប អាជ្ញាធរ និង សមត្ថកិច្ច ហ៊ានបង្ក្រាប ?

ថ្ងៃទី២ នៃកិច្ចប្រតិបត្តិបង្ក្រាបកន្លែងដាក់បញ្ចាំ (កុងស៉ី) នៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនៃការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ក្នុងខណ្ឌទួលគោក រកឃើញកុងស៉ីខុសច្បាប់ ០៦ កន្លែង និងឃាត់ម៉ូតូ ៣១៦ គ្រឿង មិនមានភាពប្រក្រតី ព្រមទាំងបិទទីតាំងបើកលេងល្បែងចំនួន ២៣ កន្លែង

ទួលគោក៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូនឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដែលដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក រួមទាំងមានកិច្ចសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអមផង ព្រមទាំងកម្លាំងប្រតិបត្តិការចម្រុះ សរុប ១១០នាក់ បានចុះបង្ក្រាប និងឆេកឆេរទីតាំងនៅ ដូចខាងក្រោម៖
– បានចុះបង្ក្រាបទីតាំងអាជីវកម្មទទួលបញ្ចាំគ្មានច្បាប់អនុញ្ញាតចំនួន ៣ទីតាំង ឃាត់ខ្លួន ៥នាក់ និងដកហូតម៉ូតូ ២២២គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
– បន្តចុះឆែកឆេរត្រួតពិនិត្យទីតាំងទទួលបញ្ចាំ បាន ៧ទីតាំងបន្ថែមទៀត ជាលទ្ធផល បានឆែកឆេរពិនិត្យ ចំនួន ៣ទីតាំង ក្នុងនោះរកឃើញ ម៉ូតូទទួលបញ្ចាំមិនប្រក្រតី ចំនួន ៩៤គ្រឿង កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះ ៤ទីតាំងទៀត ដែលមិនទាន់បានឆែកឆេរពិនិត្យរកឯកសារពាក់ព័ន្ធនឹងទ្រព្យបញ្ចាំនោះ បានធ្វើការឃ្លុំបេបិទជិតទីតាំងហាមចេញចូល ដោយមានកិច្ចសហការពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអម ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ក្នុងឆែកឆេរពិនិត្យបន្តទៀតនៅព្រឹកថ្ងៃទី២១ កញ្ញា ២០២២នេះ។
– បានចុះធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំងល្បែងស៊ីសងដែលបានបិទទ្វារបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរចំនួន ២៣ទីតាំង (ណេតអនឡាញ និងឆ្នោតវៀតណាម) នៅសង្កាត់ផ្សារដេប៉ូទី២, សង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់បឹងសាឡាង។ កម្លាំងគណៈបញ្ជាការឯកភាពរាជធានី និងខណ្ឌ នឹងបន្តចុះពិនិត្យ និងបង្ក្រាបទីតាំងបញ្ចាំ និងកន្លែងបើកលេងល្បែង ដែលបំពានច្បាប់ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close