ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា មានការចូលរួមដោយ ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកដឹកនាំបញ្ជាអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោក ណុប ផា អភិបាលរងទទួលបន្ទុក លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ លោក សយ ពើម មេបញ្ជាការរង មន្រ្តីពាក់ព័ន្ធ លោក អៀង សុខឃីម ចៅសង្កាត់អូរឬស្សីទី៤ លោក សេង ជី ចៅសង្កាត់វាលវង់ លោក អ៊ុន ភារម្យ នាយប៉ុស្ដិ៍វាលវង់ និងលោក ហ៊ុន វណ្ណា នាយប៉ុស្ដិ៍អូរឬស្សីទី៤ លោកស្រី តៅ មន្ថា ចៅសង្កាត់បឹងព្រលឹត លោក ប៉ាត សំណាត នាយប៉ុស្ត៍នគរបាលបឹងព្រលឹត បានចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងចំនួន ២ទីតាំង និងហាងបញ្ចាំចំនួន ០១ទីតាំង សរុប០៣ទីតាំង ក្រោយចុះពិនិត្យជាក់ស្ដែងឃើញថា៖
១-បៀរហ្គាឌែនធូណាយ ផ្ទះលេខ១២ ផ្លូវ១៣៨ ភូមិ៥ សង្កាត់វាលវង់ បានបិទមិនដំណើរការអ្វីឡើយ
២-មជ្ឈមណ្ឌលចយ ផ្ទះលេខ៣៥០ ផ្លូវ ២១៧ ភូមិ៩ សង្កាត់អូរឬស្សីទី២ បានរើសម្ភារៈចេញអស់
៣-ហ៊ាងបញ្ចាំជាង សិលា ផ្ទះលេខ១៩អឺ០ ផ្លូវ ១៨២ សង្កាត់អូរឬស្សីទី៤ បានពិនិត្យឃើញថាមានម៉ូតូបញ្ចាំចំនួន ១៥គ្រឿង មានលិខិតស្នាម ប័ណ្ណសំគាល់ម៉ូតូត្រឹមត្រូវ និងទីតាំងមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សុពលភាព ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣) ។











