ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត.លោកឧត្តមសេនីយ៍ត្រី គឹម តូ.លោកវរ:សេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទី.មានការចូលរួមពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ.ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្រលសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបនៅ ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:
-គោលដៅទី១: នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ។
-គោលដៅទី២:ឆែកឆេរនៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ដោលដៅទី៣:នៅចំណុច ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-គោលដៅទី៤:ឆែកឆេរនៅចំណុច បន្ទប់ជួលលេខ៣០៤(ផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-គោលដៅទី៥:នៅចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លទ្ធផលសរុប ឃាត់បានជនសង្ស័យ០៥នាក់:
១-ឈ្មោះ សុខ នាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ
២-ឈ្មោះ យិន ពៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ
៣-ឈ្មោះ យិន ផង់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ
៤-ឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ
៥-ឈ្មោះ អ៊ឹង តុលា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ
វត្ថុតាងចាប់យករួមមាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៦ គ.ក្រ ៦៩៤.៩ក្រាម។
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១ គ.ក្រ ៥១៣.៤៣ក្រាម។
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២០ក្រាម។
-នីមេតាហ្សេប៉ាមទម្ងន់សុទ្ធ ៦៥.៧ក្រាម។
សរុបសារធាតុញៀន ១៨ គ.ក្រ ២៩៤.០៣ក្រាម.
អាវុធខ្លី ១ដើម
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕