សេចក្ដីបំភ្លឺព័ត៌មាន ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វេីការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់គេហទំព័រ TNN TV
សេចក្ដីបំភ្លឺព័ត៌មាន ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វេីការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់គេហទំព័រ TNN TV ដែលបានចុះផ្សាយលេីគេហទំព័រខ្លួនថាមានករណីបេីកសង្វៀនបញ្ជល់មាន់ និងអាប៉ោង នៅក្នុងមូលដ្ឋានស្រុកកងមាស ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលេីនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យដល់ទីតាំងខាងលេី តែពុំមានសកម្មភាពបេីកលេងល្បែងសុីសង ដូចការចុះផ្សាយនោះឡេីយ ។
សូមបញ្ជាក់ជូនផងដែរថា កន្លងមកនេះក៏មានការចុះផ្សាយពីប្រភពអ្នកសារព័ត៌មាននៅទីតាំងខាងលេីនេះ ហេីយសមត្ថកិច្ចយើងខ្ញុំ ក៏ធ្លាប់ចុះស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងខាងលេីនេះ តែពុំមានសកម្មភាពបេីកលេងល្បែងសុីសងបញ្ជល់មាន់ និងអាប៉ោង នោះទេ ហេីយបច្ចុប្បន្ននេះ លោកអធិការបានចាត់តាំងលោកអធិការរង០១រូប ដែលទទួលពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដាក់កម្លាំងល្បាតឃ្លាំមើលទីតាំងខាងលើដើម្បីជាវិធានការបង្កាបង្ក្រាបសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពមិនពិត ឬរូបភាពបទល្មេីសចាស់ៗ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេស បង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ។
លិខិតដែល ទទួលបានពី លោក សេន សារ៉េត អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជូន អង្គភាព TNN