ពលរដ្ឋជិត ១០០គ្រួសារ​ ផ្ដិតមេដៃស្នើសុំឱ្យអាជ្ញាធររំកិលបង្គោលភ្លើងចេញពីកណ្តាលទ្រូងផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង៤

ភ្នំពេញ ៖ ដោយសារតែជួបគ្រោះថ្នាក់ញឹកញយពេក ទើបប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារសម្រេចចិត្តផ្តិតមេដៃ ស្នើសុំឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រំកិលបង្គោលភ្លើងជាច្រើនដើមចេញពីកណ្ដាលទ្រូងផ្លូវបេតុងមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ បានប្រាប់ឲ្យ​ដឹង​ថា​ បង្គោលភ្លើងប្រមាណ ១០ដើម នៅកណ្តាលផ្លូវ បេតុង ខាងលើបាននឹងកំពុងបង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ស្ទើររៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ទើបប្រជាពលរដ្ឋ សម្រេចចិត្តនាំគ្នាផ្ដិតមេដៃស្នើសុំអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឱ្យជួយ អន្តរាគមន៍ទៅ អគ្គិសនីកម្ពុជា ដើម្បីដក បង្គោលភ្លើងទាំងអស់នោះចេញ ពីកណ្ដាលទ្រូងផ្លូវទៅដាក់នៅចិញ្វើមផ្លូវ ដើម្បីបញ្ចប់បញ្ហាផ្សេងៗដែលធ្លាប់កើតមានកន្លងមក។

ប្រជាពលរដ្ឋ សង្ឃឹមថា លោក​ សក់​ ចន័្ទ​កញ្ញារិទ្ធ​ អភិបាល​ខណ្ឌ​ដែរ​ទើប​ឡេីង​កាន់​តំណែង​ថ្មី​ថ្មោង​នេះ​ និង​អាជ្ញាធរពាក់ព័ន្ធទាំងអស់នឹងមិនព្រងើយកន្តើយចំពោះសំណូមពររបស់ពួកគាត់ និងនាំគ្នាចាត់វិធានការឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដើម្បីកុំឱ្យពួកគាត់រងគ្រោះបន្តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close