ល្បែងសុីសង​ ជល់មាន់​ តាម​ទូរទស្សន៍ និងអាប៉ោងរីក​ដូចផ្សិត​ នៅក្រុងបានលុង អាជ្ញាធរ និង សមត្ថកិច្ច មិនទាន់បង្ក្រាប

ខេត្ដរតនគីរី ៖​ មានសេចក្ដីរាយការណ៍មកថា​ នៅមូលដ្ឋានទឹកដីក្រុងបានលុង ខេត្ដរតនគីរី មានទីតាំង​ (​ ជល់មាន់​ )តាមអនឡាញ​និងអាប៉ោង ជាច្រេីនកន្លែងរីកដូចផ្សិត​ កំពុងតែ​ដំណេីរការយ៉ាងរលួនពេញនិយម​ សំរាប់ក្រុមអ្នកញៀនល្បែង​ បំផ្លាញទ្រព្យសម្បត្តិ​ ក្រុមគ្រួសារ​ និងធ្វេីឲ្យ​ជីវភាពប្រជាពលរដ្ឋ​ អ្នកញៀនល្បែងមួយ​ចំនួនធ្លាក់ដុនដាប​ អស់ទ្រព្យសម្បត្តិ​ អស់ម៉ូតូ​ឡាន​ ឯក្រុមគ្រួសារខ្លះទៀត​ ឈានដល់ការឈ្លោះប្រកែក​ ​បែកបាក់​ លែងលះគ្នាក៏មាន​។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា​ ទីតាំងបន​ល្បែង(ជល់មាន់)តាមទូរទស្សន៍និងអាប៉ោង   នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កំពុងបានក្លាយជាកន្លែងបើកល្បែងសុីសងជល់មាន់តាមអនឡាញនិងអាប៉ោងយ៉ាងពេញបន្ទុក រួមនិងល្បែងខុសច្បាប់ផ្សេងៗជាច្រើន ដោយជ្រកក្រោមស្លាកអាជ្ញាប័ណ្ណល្បែងអនឡាញឡូតូ។

បញ្ហាល្បែង ជល់មាន់​ តាមអនឡាញ​និងអាប៉ោងនេះប្រជាពលរដ្ឋដែលមិនពេញចិត្តនិងល្បែងសុីសង​ប្រភេទនេះ​បានលេីកឡេីង​និងខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា​ ពួកគាត់​មាន​ការ​ព្រួយបារម្មណ៍អំពីសុវត្ថិភាព​និងសន្តិសុខ​នៅ​ក្នុងមូលដ្ឋាន​ដែលពួកគាត់​ រស់នៅខ្លាចកេីតមាននូវអំពេី​ ​លួច​.ឆក់​.ប្លន់.និងអំពេីហិង្សា​ជាដេីម​ ព្រោះល្បែងសុីសង​ជា​ដេីម​ចម​ នៃបទល្មេីស​ ផ្សេងៗ ។

ប្រជាពលរដ្ឋលេីកឡេីងថា​ ឯណាទៅពាក្យ​ថា​ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧​ចំណុច​ បេីកល្បែងសុីសង​ រីកដូចផ្សិត​ ចំណែក​ អាជ្ញាធរមានសមត្ថកិច្ច​ ពាក់ពន្ធ័​ នៅ​មូលដ្ឋាន​ នាំគ្នាសំងំស្ងៀម​ ដូចត្រូវថ្នាំសណ្ដំ។ 

សូមរំលឹកថា​ កន្លងមក​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

បន្ថែមពីលេីនេះទៀត​ កាលពីថ្ងៃទី១៤ខែ​កញ្ញាឆ្នាំ២០២២​ សម្ដេច​ ក្រឡា​ ហោម​ សខេង​ បាន​ចេញលិខិតបង្គាប់ការ​ មួយ​បញ្ជាឲ្យ​ ឯកឧត្ដម​ សន្តិបណ្ឌិត សុខ​ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងសុីសង​ ខុសច្បាប់គ្រប់ប្រភេទ​ ទូទាំងប្រទេស​ ។

មហាជនរងចាំមេីលថាតេី​ លោក​ អធិការនគរបាល​ក្រុងបានលុង និងសហការល្អ​ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងសុីសង​ ជល់មាន់​ តាមអនឡាញ​ ​និងអាប៉ោងទាំងនោះដែរឬទេ? ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close