ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូននាយនគរបាលជាតិ នៃនាយកដ្ឋានច្រកទ្វារទី២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍!
ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ លោកជំទាវឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកវរសេនីយ៍ឯក រស់ នីមវីរ: ជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ជានាយការិយាល័យរដ្ឋបាលសរុប ជំនួស លោកវរសេនីយ៍ឯក ឆៃ ភីស្សរា ដែលត្រូវដាក់ឲ្យចូលនិវត្តន៍សម្រាកពីការងារ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងពិធីនោះ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែកមួយចំនួនផងដែរ។
បន្ថែមពីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ បានមានមតិណែនាំនូវយុទ្ធសាស្រ្តសម្រាប់បម្រេីការងារជំនាញដល់នាយការិយាល័យថ្មីដេីម្បីឈានទៅដល់ការគ្រប់គ្រង់ដ៏មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អលេីនេះទៅទៀត។