កំពង់ចាម ៖ យោងតាមប្រភពច្បាស់ការបាន ឲ្យដឹងថា មានទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែងនៅក្បែរប៉ុស្តិ៍នគរបាល ស្ដៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងបេីកដំណេីរការទទួលក្រុម អ្នកញៀនល្បែងចូលលេងគគ្រឹក គគ្រេង ដោយមិនខ្លាចញញេីត និងអាជ្ញាធរមានសមត្ថកិច្ច សោះ ឡេីងធ្វេីឲ្យប្រជាពលរដ្ឋមានការព្រួយ បារម្មណ៍ ចំពោះសុវត្ថិភាព ភូមិឃុំ សង្កាត់ របស់ពួកគាត់ខ្លាចមាន បទល្មេីសផ្សេងៗកេីតឡេីង ខណៈអាជ្ញាធរ មានសមត្ថកិច្ច ពាក់ពន្ធ័នៅមូលដ្ឋានហាក់សំងំ ស្ងៀម គ្មាន វិធាន កា រ ទប់ស្កាត់ឬក៏បង្ក្រាប ។
សូមបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងនេះនៅមិនឆ្ងាយប៉ុន្មានពីប៉ុស្ដិ៍នគរបាល ឃុំស្ដៅនោះទេ គឺ ប្រហែល ២០០ ម៉ែត្រតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋ បានដាក់ការសង្ស័យទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ថា បើកភ្លើងខៀវអោយក្រុមញៀនល្បែងបើក លេងហើយមើលទៅ ទើបទីតាំងមួយកន្លែង នេះ លេងបានយ៉ាងរលូនដូច្នេះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការយោគយល់ឡើយ ដើម្បីធានា សុខ សុវត្ថិភាព ជួនប្រជាពរដ្ឋ ឲ្យ ស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះដែរ អង្គភាព សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោកជា ជួន អធិការ នគនគរបាស្រុកកងមាស បានទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន ។
ទោះជាយ៉ាងនេះក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការទបស្កាត់និងបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់ លើកឯកឧត្តមអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុន ចាន់ដា និងលោកឧត្ដមសេនីយ៍ទោឯម កុសល ស្នងការខេត្ដកំពង់ចាម លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕