លោកឧកញ៉ា ទៀ វិចិត្រឧបត្ថម្ភថវិកា៤លានរៀល ជួយដល់ក្មេងប្រុសម្នាក់ ​រស់នៅខេត្តព្រះសីហនុ មានជម្ងឺមហារីក ដើម្បីយកទៅព្យាបាល

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧកញ៉ា​ ទៀ​ វិចិត្រ​ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន​​ ៤លានរៀល ដេីម្បីជួយដល់ក្មេងប្រុសម្នាក់ ដែលកំពុងមានជម្ងឺមហារីក យកទៅព្យាបាលនៅរាជធានីភ្នំពេញ។

ក្មេងប្រុសរូបនេះមានឈ្មោះ ចាន់ សុផាន់រត់ អាយុ ១៤ឆ្នាំ មានឳពុកឈ្មោះ ចាន់ សុផាន់ អាយុ ៤៨ឆ្នាំ និងម្តាយឈ្មោះ ពៅ សារិន អាយុ ៣៥ឆ្នាំ រស់នៅសព្វថ្ងៃ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រួសាររបស់ក្មេងប្រុសជាអ្នកជំងឺ បានថ្លែងអំណរគុណ និងដឹងគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close