ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចខណ្ឌសែនសុខបានឃាត់ខ្លួនបុរសម្នាក់ស្ដីពី អំពើ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញមូលប្បទានបត ចំនួន ០៣សន្លឹក សរុបទឹកប្រាក់ ចំនួន ៨,៥០២ដុល្លាអាមេរិក នៅចំណុចក្រុមហ៊ុន“ដហ្គនស៊ីធី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វលា ម៉ោងប្រហែល ១០:០០នាទី ។
បុរសដែរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ នុត ពុំផាណូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ៅការសាងសង់ ស្នាក់នៅ ផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
ការឃាត់បុរសខាងលេីបន្ទាប់ពីទទួលពាក្យបណ្តឹងពីលោក ង៉ែត ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយករដ្ឋបាល ស្នាក់នៅ ក្រុមហ៊ុន«ដ្រេហ្គនស៊ីធី» ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ(ជាតំណាងក្រុមហ៊ុន) -សម្ភារៈបាត់បង់៖ ទឹកប្រាក់ ចំនួន ៨,៥០២ដុល្លអាមេរិក «ប្រាំបីពាន់ប្រាំរយពីរដុល្លាអាមេរិក»(របស់ក្រុម ហ៊ុនដ្រេហ្គនស៊ីធី) ។
បេីតាមការបញ្ជាក់ពីលោក ង៉ែត ចំរើន បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០:០០នាទី មុនពេលកើតហេតុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ នុត ពុំផាណូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បាន បញ្ហាទិញបេតុងលាយស្រេចពីក្រុមហ៊ុន«ដ្រេហ្គនស៊ីធី»(សង្កាត់ឈ្មួញ) អស់ទឹកប្រាក់សរុបចំនួន ៨៥០២ដុល្លាអាមេរិក យកទៅប្រើប្រាស់សាងសង់សំណង់ផ្ទះល្វែង ក្នុងការទូទាត់ថ្លៃបេតុង ឈ្មោះ នុត ពុំផាណូ បានចេញមូលប្បទានបត្រចំនួន ០៣សន្លឹក ដោយលេីកទី១,លេខ338122 ទឹកប្រាក់ចំនួន 2,734 ដុល្លាអាមេរិក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២(ថ្ងៃបើកប្រាក់) លេីកទី២,លេខ 338123 ទឹកប្រាក់ចំនួន 2,734ដុល្លាអាមេរិក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២(ថ្ងៃបើកប្រាក់) និងលើកទី៣,លេខ338124 ទឹកប្រាក់ ចំនួន 3,034ដុល្លាអាមេរិក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២(ថ្ងៃបើកប្រាក់) របស់ធនាគារអេប៊ីអេ ឲ្យមកក្រុមហ៊ុន ទុកសំរាប់ក្នុងការទូទាត់ថ្លៃបេតុងរបស់ក្រុមហ៊ុន ។
ហើយដល់ថ្ងៃកំណត់ទូទាត់ថ្លៃបេតុង បែជាគ្មានសាច់ប្រាក់ទៅវិញ។
សូមបញ្ជាក់បច្ចុប្បន្ន លោក នុត ពុំផាណូ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ដេីម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី ចាត់ការតាមនិតិវិធីបន្ត។