កាដូ ជូនលោកអ្នកមានគុណ ក្នុងរដូវបុណ្យទាន?

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយមានការចួលរូលរួមពីលោក សួង រុន អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ទោ ចន សុភីត អធិការនគរបាលស្រុក នាយករងរដ្ឋបាលស្រុកបសេដ្ឋ លោកអធិការរង បានធ្វើកិច្ចសន្យាអបរំ និងប្រគល់ជូនឪពុកម្តាយយកទៅអបរំ បន្ត នូវករណីក្មេងស្ទាវ

មួុយក្រុម មនុស្ស ៥ នាក់ មានកាំបិតក្រង៉ុកមួុយ បង្ករការ អុកឡុកតាមដងផ្លូវសាធារណៈ កាលថ្ងៃទី១២ កញ្ញា ២០២២ វេលាម៉ោង ២៣ និង ៣០នាទី នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close