ទីតាំងនេះ មានបើក អាជីវកម្ម ឆ្នោតឡូតូ អនឡាញ R88 (មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្មស្របច្បាប់)

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចុះធ្វើកិច្ចសន្យាទីតាំងហាងលក់កាហ្វេមួយកន្លែង មានម្ចាស់ឈ្មោះ សំ សុខន ភេទស្រី អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពាក់ព័ន្ធមានលួចលាក់លេងល្បែងអនឡាញខុសច្បាប់ (ជល់មាន់អនឡាញ)។ ក្រោយពីមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ចុះធ្វើការស្រាវជ្រាវ និងបានពិនិត្យឃើញថា ទីតាំងខាងលើ មានបើក អាជីវកម្មឆ្នោតឡូតូ អនឡាញ R88 (មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្មស្របច្បាប់) តែក៏ធ្លាប់មានលួចធ្វើការLiveវីដេអូរ ជល់មាន់អនឡាញ នៅទីតាំងហាងកាហ្វេរបស់ខ្លួននាពេលកន្លងមក។

បន្ទាប់ពីចុះធ្វើការសាកសួរ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរលើកទី១ បញ្ឈប់ឱ្យមានការលួចលាក់លេងល្បែងខុសច្បាប់ នៅទីតាំងខាងលើ ជ្រកក្រោមផ្លាកឆ្នោតឡូតូទៀតឡើយ ក្នុងករណីម្ចាស់ទីតាំងនៅតែល្មើស កម្លាំងជំនាញនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close