ច្រើនលើក ច្រើនសារ ទំរាំដឹង មានផ្ទៃពោះ ទៅហើយ..!

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី (ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសារគឺត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកបុរី ចាប់ខ្លួន។

ជនសង្ស័យឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ចំនែកឯនារីរងគ្រោះអាយុ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) មានទីលំនៅក្បែរគ្នា។

ជនសង្ស័យនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ។

តាមចម្លើយសរភាពរបស់ជននេះ គឺរូបគេបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ មានរយៈពេលជាច្រើនខែមកហើយ រហូតមានផ្ទៃពោះទើបត្រូវបែកធ្លាយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close