ឃាត់រថយន្តមួយគ្រឿង សង្ស័យថាគ្មានបង្កាន់ដៃពន្ធនាំចូល!

រតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយ លោក ហ៊ាល ទូច ប្រធានសាខាគយរដ្ឋាករ ខេត្តរតនគិរី ចុះឃាត់រថយន្តចំនួន០១គ្រឿង នៅចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រថយន្ដម៉ាក Cherolat ចង្កូតឆ្វេង ឆ្នាំផលិត២០១៩ ផ្លាកលេខភ្នំពេញ 2AH-4548 សង្ស័យថាគ្មានបង្កាន់ដៃពន្ធនាំចូល កាលពីវេលាម៉ោង ១៣ និង ០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

បច្ចុប្បន្នរថយន្ត រក្សាទុកនៅសាខាគយនឹងរដ្ឋាករ ជាបណ្នោះអាសន្នដើម្បីបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close