ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃសៅរ៍១៥ កើតខែភទ្របទឆ្នាំខាលត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង ក្នុងពេលបំពេញការងារចុះមូលដ្ឋាន ហើយពេលធ្វើដំណើរក៏បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តព្រុសពណ៌ បុកកង់កុមារាម្នាក់ឲ្យរងរបួស ចំណុចកើតហេតុ ស្ថិតនៅ មុខ សាលាបឋមសិក្សានិងអនុវិទ្យាល័យស្រះកែវ ឃុំមេលំ ស្រុក បរិបូណ៌ បន្ទាប់មកលោកក៏បានឲ្យក្រុមការងារយករថយន្តផ្ទាល់ខ្លួនដើម្បីដឹកកុមារារងរបួសទៅមន្ទីរពេទ្យ ថែមទាំងផ្តល់ថវិកាថែមទៀតផង។
ចុងក្រោយឯកឧត្តមបានសម្របសម្រួលជូនភាគីទាំងសងខាងឲ្យ ស្រុះស្រួលគ្នានឹង បានឯកភាពគ្នា ដែលអាចយកបាន សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយ សុវត្ថិភាព។ ដោយ ៖ យីឈៀន