ស្នងការនគរបាលខេត្ត៖ បង្ក្រាប រាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ក្នុងទូទាំងខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ ដោយមានការយកចិតទុកដាក់ចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទក្នុងទូទាំងខេត្តមណ្ឌលគិរី។ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៩និង០០នាទី ស្ថិតនៅចំណុចក្នុងភូមិ រង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី ។

កម្លាំសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងនៃអធិការដ្ឋានគរបាល
ស្រុកកោះញែ បានកសហការណ៍ជាមួយកម្លាំងការិល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តនិងមានការចូលរួមពីលោកជំទប់ទី១ ឃុំស្រែសង្គមស្រុកកោះញែកព្រមទាំងមានការ
សម្របសម្រួល ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ ក្រោយបានធ្វើការតាមដាននិងស្វែងរកមុខសញ្ញារួចមកកម្លាំងសមត្ថកិច្ចបានធ្វើ កិច្ចប្រតិបត្តិការ​បង្រ្កាបករណីជួញដូរ , រក្សាទុក , ដឹកជញ្ជូន ចែកចាយ និងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់០១ករណីនិងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ក្នុងនោះស្រ្តីចំនួន
០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ ហួត.ផាន់នី ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិរង្សី ឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគីរី(ជួញដូរ)។
ទី២. ឈ្មោះ សូរ វ៉ាន់នី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិឡាវ រស់ភូមិកោះម្យើល ឃុំណងឃីលិកស្រុកកោះញែកខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន(+)។
ទី៣.ឈ្មោះ ឃឿន. ហ្វឿន ភេទប្រុស អាយុ ២០ ឆ្នាំជនជាតិឡាវ រស់នៅភូមិកោះម្យើលក្រោម ឃុំណងឃីលិកស្រុកកោះញែកខេត្តមណ្ឌលគិរីជាលទ្ធផលវិជ្ជមាន(+)។
ទី៤. ឈ្មោះ សន មករា ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិឡាវ រស់នៅភូមិកោះម្យើល ឃុំណងឃីលិកស្រុកកោះញែក ខេត្តមណ្ឌលគិរីជាលទ្ធផលវិជ្ជមាន(+)។
ទី៥. ឈ្មោះ ស្រឿន តុលា ភេទប្រុសអាយុ២៣​ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិរង្សី ឃុំស្រែសង្គមស្រុកកោះញែក ខេត្តមណ្ឌលគីរី លទ្ធផល(អវិជ្ចមាន)(- )។
ទី៦. ហ៊ុន វណ្ណរ៉ា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរជាងឡានរស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយស្រុកកោះញែកខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន( + ) ។
ទី៧. ឈួន សុភ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិណងប៊ូ ឃុំណងឃីលិ​ក ស្រុកកោះញែកខេត្តមណ្ឌលគិរីលទ្ធផលអវិជ្ជមាន (- ) ។
ទី៨.ឈ្មោះ ប៊ុន ដី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ មុខរបរកសិកររស់នៅភូមិណងប៊ូ ឃុំណងឃីលិក ស្រុកកោះញែកខេត្តមណ្ឌលគីរីលទ្ធផលអវិជ្ជមាន( – ) ជនសង្ស័យដែលមានឈ្មោះខាងលើគឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន បានចំនួន១ លេខ ២០ / ២២ ចុះថ្ងៃទី១៥ខែ មិថុនាឆ្នាំ២០២២ របស់លោកស្រី ចាន់ សុភារ៉ា ចៅក្រម​នៃសាលាដំបូងខេត្តមណ្ឌលគិរី (បង្ក្រាបបានជនសង្ស័យចំនួន ០១នាក់ គឺឈ្មោះ ប៊ុន ដី ភេទប្រុស)។

សូមបញ្ជក់ផងដែរថា នៅពេលកម្លាំងសមត្ថកិច្ចកំពុងបើកប្រត្តិបត្តិការធ្វើកាបង្រ្កាបបទល្មើស គ្រឿងញៀនមានឈ្មោះ សម ចាន់ណៃ ភេទ ស្រី អាយុ៥១ឆ្នាំ ជាកសិកររស់នៅក្នុងភូមិ រង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី បានមករារាំង ,ជេរប្រមាថដល់កម្លាំងសមត្ថកិច្ចនិងបាន ប្រើអំពើហិង្សាបណ្តាលអោយមានរបួសស្នាមមកលើកម្លាំងសមត្ថកិច្ចយើងចំនួន០១រូបផងដែរក្នុងកិច្ចប្រត្តិបត្តិការធ្វើការនាពេលនោះ។

ជនសង្ស័យទាំង៨នាក់ខាងលើក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ជាលទ្ធផល អវិជ្ជមាន (
-) ទាំអស់។
_សម្ភារះនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម÷
១. សង្ស័យជាសាធាតុមានសណ្ឋានជាម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១កញ្ចប់ធំ (ទម្ងន់ ១០០.៦៨ ក្រាមថ្លឹងទាំងសំបក)។
២. ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ គ្រឿង។
៣. ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន ។
៤. ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
៥. ប្រាក់រៀលចំនួន៣៥ម៉ឺនរៀល។
៦. ទូរស័ព្ទចំនួន៧គ្រឿង.។
៧. ម៉ូតូម៉ាកវេវឆ្លាមចំនួន០២គ្រឿង ០១ ពណ៌បាញ់ឌុកគ្មានផ្លាកលេខចំនួន១គ្រឿង០២២ ពណ៌ខ្មៅផ្លាកលេខ បាត់ដំបង
១AP៨២២៦ចំនួន១គ្រឿង ។
៨. អត្តសញ្ញាណប័ណ្ណចំនួន០២ សន្លឹក។
៩ . សំបុត្រកំណើតចំនួន ០១ សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាលខេត្តកំពុងកសាងសុំណុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close