ម្ចាស់សំណង់ ចាប់ផ្តេីមរុះរេីសំណង់គ្រោងដែក ជាបណ្តើរៗ ចេញដោយខ្លួនឯង​…!

រដ្ឋបាលក្រុង​ព្រះសីហនុ សូមអរគុណដល់បងប្អូនដែលជាម្ចាស់សំណង់ខាងលេី​ ដែលបានចូលរួមសហការ​ ដោយចាប់ផ្តេីមរុះរេីសំណង់គ្រោងដែកជាបណ្តើរៗ ចេញដោយខ្លួនឯង​ នៅរសៀលថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២២ ទៅតាមការណែនាំរបស់ក្រុមការងារ
ដែលបានទុកពេល​កំណត់ត្រឹម​រយៈពេល​ ៣ថ្ងៃ។
សូមបញ្ជាក់ជូនថា​ កាលពីរសៀលថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២២​ ក្រុមការងាររបស់រដ្ឋបាលក្រុង​ ដែលដឹកនាំដោយលោក​ ដេត​ សុវណ្ណាវុធ​ នាយករងរដ្ឋបាលក្រុង​ បានចុះឃាត់​សំណង់គ្រោងដែក​ ០១ កន្លែង ដែលបានសាងសង់រំលោភលើដីចំណីអូរសាធារណៈ​ក្បែរគល់ស្ពាន​ផ្លូវលេខ៨១៨៨​ (ផ្លូវចុះពីសាលាមិត្តភាពអូរ២​ ទៅឆ្នេរអូរឈេីទាល)​ ស្តិតក្នុងភូមិ៥​ សង្កាត់លេខ៤​។ ដូច្នេះករណីនេះតម្រូវឱ្យម្ចាស់ទីតាំងខាងលើ ត្រូវរុះរេីចេញដោយខ្លួនឯងក្នុងរយៈពេល​ ០៣ថ្ងៃ​ ជាកំហិត​។ ក្រោយពីបាន ស្តាប់តាមការណែនាំរបស់ក្រុមការងាររួចមក ម្ចាស់សំណង់ខាងលើ បានឯកភាព រុះរើចេញដោយខ្លួនឯង។
សូមបងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរអូរ-ប្រឡាយ​ និងសាធារណជន សូមកុំសាងសង់សំណង់រំលោភដីចំណីអូរ-ប្រឡាយ​ ចំណីផ្លូវ និងចូលរួមថែរក្សាអនាម័យ​ បរិស្ថាន​ និងសណ្តាប់ធ្នាប់សាធារណៈ ដេីម្បីទីក្រុងស្អាត​ និងមានសោភ័ណភាព៕
អត្ថបទដែលជាប់ទាក់ទង
Open

Close