សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវឃាត់ខ្លួនក្រុមចោរកៀរប្លន់ម៉ូតូកក្រើក ខេត្តកំពង់ឆ្នាំង បាន៩នាក់
កំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវ និងចាប់ខ្លួន បានជាបន្តបន្ទាប់ក្រុមចោរប្លន់ដ៍សកម្មនៅខេត្តកំពង់ឆ្នាំង ចំនួន៩នាក់ ក្រោយពីបានធ្វើសកម្មភាពជិះម៉ូតូកៀរផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងនិងស្រុកចំនួន៤ នៅខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចបង្ហញមុខនៅ រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីត្រី ប៉ុល វុទ្ធី ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានចំនួន៩នាក់មានឈ្មោះ ១ ភឿន មិថុនា ជាមុខសញ្ញាជិៈម៉ូតូមកកៀរមូតូជនរងគ្រោះ ឱ្យដួល រួចប្រើដាវដេញកាប់ទៅលើជនរងគ្រោះឱ្យរត់ ដើម្បីយកមកម៉ូតូតែម្តង,២ ឈ្មោះ ស និមល, ៣ ឈ្មោះ ណន ថាន ៤ ឈ្មោះ ងន សៀងលី, ៥ ប៊ន រស់ ,៦ ឈ្មោះ រ៉េត ឡុង ៧ ឈ្មោះ ហូ អូន ៨ ឈ្មោះ យ៉ាន ពិសី និង ៩ ឈ្មោះ សាន់ (មិនទាន់សួរចម្លើយចប់) ជនសង្ស័យទាំង ៩ នាក់មានទីលំនៅ ឃុំ មានក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោក ឧត្តម សេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរង បានឱ្យដឹងទៀតថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាព នៅ តាមស្រុកមួយចំនួនដូចជា ស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និង រលាប្អៀរ ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់តាំងដើមខែកក្កដា រហូតដល់ ចុងខែសីហា តែងតែធ្វើនៅពេលយប់ស្ងាត់ ពេលដែលប្រជាពលរដ្ឋជិះម៉ូតូម្នាក់ឯងតាមផ្លូវ បក្ខពួកក្រុមនេះតែងតែបាននាំគ្នាពួនស្ទាក់ដេញកាប់ និង ដេញកៀម៉ូតូផ្តួលម៉ូតូជនរងគ្រោះ រួចនាំគ្នាយកម៉ូតូគេចខ្លួនបាត់ ។
ថ្ងៃចុងក្រោយដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពគឺ កៀម៉ូតូប្រជាពលរដ្ឋនៅភ្នំព្រះធាតុ ស្រុកសាមគ្គីមានជ័យ ។ ក្
រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិចុះធ្វើការស្រាវជ្រាវតាម ដាន រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួនបានក្រុមជនសង្ស័យបានតែម្តង ។
បច្ចុប្បន្នក្រុមជនសង្ស័យកំពុងធ្វើការសាកសួរយកម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កាបន្ថយតាមនីតិវិធី ។ ដោយ ៖ យីឈៀន