ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់រថយន្តតាក់សុី និងម៉ូតូកង់បីគ្រប់ប្រភេទនៅបរិវេណមុខផ្សារលេី រួចមក ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក គង់ សុផាន់ណ្ណៈ នាយករងរដ្ឋបាលក្រុង បន្តចុះពិនិត្យ ណែនាំ និងជំរុញបន្ថែមលេីការងារសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាននៅចំណុចទីតាំងនេះឱ្យមានប្រសិទ្ធភាព។
ក្នុងនោះក្រុមការងារក៏បានអនុវត្តនីតិវិធីរដ្ឋបាល ដោយយករថយន្ត ម៉ូតូកង់បី និងសម្ភារ:មួយចំនួន ដែលម្ចាស់នៅរឹងទទឹងមិនបានចូលរួមសហការជាមួយអាជ្ញាធរ យកមករក្សាទុកនៅសាលាក្រុង ដេីម្បីជាការព្រមាន។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមសហការក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រក្សាអនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង៕