ភ្នំពេញ៖ ដោយមានប្រសាសន៍ដឹកនាំពីលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៧:០០នាទីយប់ថ្ងៃទី០៧ កញ្ញា ២០២២ លោក ប៉ាង លីដា អភិបាលរងខណ្ឌ លោក ផុន សុផាន អភិបាលរងខណ្ឌ និងលោក ឈួន ឆាយារិទ្ធ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះធ្វេីរដ្ឋបាល បង្ក្រាបទីតាំងល្បែងសុីសង ដែលមាននាមករណ៍ ឈ្មោះជីង សុិន ទីក្រុងវីដេអូហ្គេមគំនូរជីវចល ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ពេលក្រុមការងារចុះមកដល់ទីតាំងខាងលើ បានពិនិត្យឃេីញថាម្ចាស់ទីតាំងបានរើអីវ៉ាន់ចេញអស់ហើយ។