ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខដឹកនាំដោយ លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ បានចុះទៅពិនិត្យទីតាំងអាជីវកម្ម ភោជនីយដ្ឋាន និងខារ៉ាអូខេ យល់ចិត្ត ស្ថិតនៅផ្ទះលេខ៩៩ ផ្លូវលេខ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមប្តឹងរបស់បងប្អូនប្រជាពលរដ្ឋដែលបង្ក សម្លេងតន្រ្តីរំខាននៅពេលយប់។
ក្រោយពីបានពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានធ្វេីការណែនាំម្ចាស់ទីតាំងចំនួន៥ចំណុចដូចខាងក្រោម៖
១.ត្រូវបន្ថយសម្លេងកុំឱ្យរំខានដល់បងប្អូនប្រជាពលរដ្ឋជិតខាង
២.ត្រូវបិទសម្លេងតន្រ្តីនៅម៉ោង១១:០០នាទីយប់
៣.មិនត្រូវមានការជួញដូរគ្រឿងញៀន
៤.មិនត្រូវមានការជួញដូរផ្លូវភេទ
៥.មិនត្រូវប្រេីប្រាស់ដីចំណីផ្លូវសាធារណៈមកធ្វេីអាជីវកម្ម ឬធ្វេីជាចំណតយានយន្តឡេីយ។