បើមានការារាំង រឹងរូស មិនស្តាប់តាមការណែនាំអាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់…!

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ បានចុះផ្សព្វផ្សាយនិងចែកសេចក្តីជូនដំណឹង (លើកទី២) ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្តោយផ្លូវ ២១៧ ចាប់ផ្ដើមពីមុខវត្តស្ទឹងមានជ័យ រហូតដល់ចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌមានជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើកទីតាំងនោះឡើយ ។ ចំពោះការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះជា បន្ទុករបស់ លោក/លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការារាំងរឹងរូសមិនស្តាប់តាមការណែនាំអាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

រដ្ឋបាលខណ្ឌមានជ័យ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក/លោកស្រី អាជីវករ ទាំងអស់ដើម្បីចូលរួម នឹងសហការអនុវត្តតាមខ្លឹមសារនៃ សេចក្តីជូនដំណឹងនេះជាពុំខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close