អភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅចំណុចទីលានសម្តេចតេជោ (កន្ទុយនាគ)
ខេត្តព្រះសីហនុ ៖នៅវេលាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាននៅចំណុចទីលានសម្តេចតេជោ(កន្ទុយនាគ) ក្នុងភូមិសាស្រ្តសង្កាត់លេខ៤។
កន្លងមកទីតាំងនេះអាជ្ញាធរបានចុះអប់រំណែនាំ និងអនុវត្តវិធានការរដ្ឋបាលជាបន្តបន្ទាប់នៅពេលល្ងាច-យប់ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែបន្តចូលចតម៉ូតូ-រថយន្តកែច្នៃ រទេះរុញលក់ដូរចល័តនៅលេីដងផ្លូវសាធារណ: និងដាក់សម្ភារ:លក់ដូរនៅលេីទីលាន(កម្រាលថ្មក្រានីត) បង្កភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងបាត់បង់សោភ័ណភាពទៀតផង។
ទីលានសម្តេចតេជោ ជាទីតាំងមួយក្នុងចំណោមទីតាំងទេសចរណ៍ដ៏ល្អផ្សេងទៀតនៃក្រុងព្រះសីហនុ ដែលបានរៀបចំសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមកលំហែរកម្សាន្ត លេងកីឡា គយគន់ថ្ងៃលិច មេីលទឹកសមុទ្រ និងស្របយកខ្យល់អាកាសបរិសុទ្ធ…។ ល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រក្សាអនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង៕







