ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅចំណុចមុខរោងចក្រញ៉ូស្តារ​ ក្នុងភូមិសាស្រ្តសង្កាត់លេខ១

ខេត្តព្រះសីហនុ៖  រសៀលថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០២២​ ក្រុមការងាររដ្ឋបាលក្រុង​ ដឹកនាំដោយលោក​ សន​ កុសល​ អភិបាលរងក្រុង​ បានចុះទៅរៀបចំសណ្តាប់ធ្នាប់​ អនាម័យបរិស្ថាន​នៅចំណុចមុខរោងចក្រញ៉ូស្តារ​ ក្នុងភូមិសាស្រ្តសង្កាត់លេខ១។

បន្ទាប់ពីមានការអប់រំណែនាំហាមមិនឱ្យលក់ដូរលេីចំណីផ្លូវសាធារណៈកន្លងមក​ ដោយបច្ចុប្បន្ននេះពិនិត្យឃេីញថា​ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន​ នៅតែបន្តលក់ដូរ​ ដាក់សម្ភារ:​ផ្សេងៗ​ នៅលេីចំណីផ្លូវសាធារណៈនៅចំណុចមុខរោងចក្រញ៉ូស្តារនេះ​ ដូច្នេះក្រុមការងាររដ្ឋបាលក្រុង​ ចុះអនុវត្តវិធានការរដ្ឋបាល​ ដោយចាប់សម្ភារ:យកមករក្សាទុកនៅសាលាក្រុង​ ដេីម្បីជាការព្រមាន។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា​ ក្នុងការរៀបចំសណ្តាប់ធ្នាប់​សាធារណៈ រក្សាអនាម័យ-បរិស្ថាន​ និងសោភ័ណភាពទីក្រុង​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close