ខេត្តព្រះសីហនុ ៖ដេីម្បីបំបាត់នូវភាពអនាធិបតេយ្យដែលកេីតចេញពីការលក់ដូរនៅលេីចិញ្ចេីមផ្លូវសាធារណៈ(ជុំវិញផ្សារលេី) ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក គង់ សុផាន់ណ្ណៈ នាយករងរដ្ឋបាលក្រុង បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវសាធារណៈជុំវិញផ្សារលេី នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។
ចំពោះករណីផ្លូវសាធារណៈនៅជុំវិញផ្សារលេីនេះ ត្រូវបានកំណត់ជាផ្លូវឯកទិស (ចូលម្ខាង-ចេញម្ខាង) មិនអនុញ្ញាតឱ្យបើកបរចេញ-ចូលបញ្ច្រាសទិស ឬលក់ដូរលើចិញ្ចេីមផ្លូវនេះទៀតឡេីយ ហេីយករណីនេះរដ្ឋបាលក្រុង នឹងចាត់វិធានការឱ្យមានប្រសិទ្ធភាព៕














