លួចសង់បន្តនៅលេីដីចំណីអូរសាធារណៈ​ក្បែរគល់ស្ពាន​ ក្នុងភូមិសាស្រ្តសង្កាត់លេខ៤

ខេត្តព្រះសីហនុ៖  រសៀលថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២២​ ក្រុមការងាររដ្ឋបាលក្រុង​ ដឹកនាំដោយលោក​ ដេត​ សុវណ្ណាវុធ​ នាយករងរដ្ឋបាលក្រុង​ បានចុះទៅឃាត់​សំណង់គ្រោងដែក​ ដែលបានលួចសង់បន្តនៅលេីដីចំណីអូរសាធារណៈ​ក្បែរគល់ស្ពាន​ផ្លូវលេខ៨១៨៨​ (ផ្លូវចុះពីសាលាមិត្តភាពអូរ២​ ទៅឆ្នេរអូរឈេីទាល)​ ក្នុងភូមិ៥​ សង្កាត់លេខ៤​ ដោយមិនអ​នុវត្តតាមការណែនាំរបស់អាជ្ញាធរកន្លងមក។​

ដូច្នេះករណីនេះតម្រូវឱ្យម្ចាស់គ្រោងដែក​ ត្រូវរុះរេីដោយខ្លួនឯងក្នុងរយៈពេល​ ០៣ថ្ងៃ​ ជាកំហិត​។

សូមបងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរអូរ-ប្រឡាយ​ និងសាធារណជន​ សូមកុំសាងសង់សំណង់រំលោភលេីចំណីអូរ-ប្រឡាយ​ និងចូលរួមថែរក្សាអនាម័យ​ បរិស្ថាន​ និងសណ្តាប់ធ្នាប់សាធារណៈដេីម្បីទីក្រុងស្អាត​ និងមានសោភ័ណភាព៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close