ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ៖ ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់ របស់ឈ្មោះ ហ៊ុន វិបុលដែល បន្លំខ្លួនថាជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូមបញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយ
ម្នាក់ឈ្មោះហ៊ុន វិបុលពិតមែនតែប្អូនប្រុស របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។
ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាមរយៈទូរសព្វ័២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ ខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់
អានបងប្អូន។
បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់
ក្នុងសង្គមដោយគ្មានការរើសអើង។
និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃ
ទៅវិញ?។
សូមប្អូនហ៊ុន វិបុល បញ្ឈប់សកម្មភាព បោកប្រាស់ត្រឹមនេះ ចុះបើមិនចង់មានរឿង៕
៩