តំណាង​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ដឹកនាំប្រតិភូ​ចូលរួមគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

រាជធានីភ្នំពេញ​៖ រសៀលថ្ងៃទី​៦​ ខែកញ្ញា​ ឆ្នាំ​២០២២​ ឯ​កឧត្តម​ នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អនុប្រធាន​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១:៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងនាមឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ នាឱកាសនោះ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បានសម្ដែងនូវសមានទុក្ខពោរពេញដោយសេចក្ដីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកសៅ និងស្តាយស្រណោះ អាឡោះ អាល័យយ៉ាងក្រៃលែងបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកា ញឹម តេង បានទៅកាន់ឋានបរមសុខកុំបីខានឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close