តុលាការ ព្រមាន មន្ត្រីគ្រប់គ្រង ពន្ធនាគារ PJ ប្រសិននៅបន្តមិនអនុវត្តន៍តួនាទីដោយបណ្តោយឱ្យ អតីត ឧត្តមសេនីយ៍ ឌួង ងៀប មិនចូលខ្លួនមកសាលសវនាការ និងមិនស្លៀកពាក់ដូច ជនជាប់ចោទដទៀត

ភ្នំពេញ៖ អតីត ឧត្តមសេនីយ៍ ឌួង ងៀប ដែលជាប់ពាក់ពន្ធ័លើបណ្តឹង «ឆបោក ​ជនជាតិ​ តៃវ៉ាន់ ៧លាន ដុល្លារ» និងបទល្មើសឧក្រិដ្ឋ សរុប២បទល្មើស ត្រូវបានលោក ស៊ិន វណ្ណរត្ន័ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ព្រមានចំៗថា លោកនឹងដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ ប្ញស្ថាប័នពាក់ពាក់ ប្រសិនបើមានជាលើកទីបី ក្នុងករណីអវត្តមានជនត្រូវចោទ ឌួង ងៀប ជាមូយនិងការមិនព្រមទទួលយកការជនុំជម្រះ ការមិនព្រមស្លៀកពាក់ដូចជនត្រូវចោទដ៏ទៃៗទៀត ។

ការព្រមាននេះ បានធ្វើឡើងក្នងសាលជំនុំជម្រះលេខ៣ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ខណ:ជនត្រូវចោទឈ្មោះ ឌួង ងៀប ត្រូវបានឆ្មាំពន្ធនាគាររាជធានីភ្នំពេញPJ ដឹករូបគាត់មកចូលក្នុងសាលសវនាការដោយស្លៀកសំលៀកបំពាក់ដូចជនគ្មានពិរុទ្ធភាព ដែលទង្វើនេះខុសគោលការគ្រប់គ្រងរបស់ពន្ធនាគារ និងមិនស្មើភាពគ្នាំពោះមុខច្បាប់សម្រាប់ជនជាប់ចោទដ៏ទៃទៀត។

ចំណែកតំណាងអយ្យការ លោក សេង ហៀង ក៏បានព្រមានចំៗដែរថា លោក ឌួង ងៀប មិនបានចូលខ្លួនមកឱ្យរុលាការជំនុំជម្រះទោសរបស់ខ្លួនចំនួន២លើករួចមកហើយ លើកនេះចូលខ្លួនមកប៉ុន្តែមិនបានគោរពតាមបទវិន័យនៃតិវិធីក្នុងអង្គសវនាការ។ 

នៅចំពោះមុខក្នុងរង្វង់ក្រចកសេះ លោក ឌួង ងៀប បានអះអាងថា លោកគ្មានមេធាវីមកការពារខ្លួនទើបខកខានមិនខូលរួមក្នុងសវនាការកន្លងមក ។

ភ្លាមៗអង្គសវនាការបានប្រកាសដោយបញ្ជាក់ថា តុលាការបានចាត់តាំងមេធាវីមួយរូបឱ្យការពារក្តីលោកស្របតាមបញ្ញត្តិច្បាប់ស្តីពីរជំនុំជម្រះលើសំណុំរឿងជនជាប់ចោទបទឧក្រិដ្ឋ ដែលតម្រូវឱ្យមានធាវីដើម្បីការពារសិទ្ធ ផលប្រយោជន៍ជនត្រូចោទ ប៉ុន្តែលោក ឌួង ងៀប វិញបានបដិសេធមិនព្រមទទួលសេវាតុលាការឡើយ។ តុលាការបញ្ជាក់ច្បាស់ថា ដើមឡើយលោក ឌួង ងៀប មានមេធាវីការពារក្តីរហូតចំនួន ១២នាក់ តើមានមូលហេតុអ្វី បានជាគ្មានមេធាវីណាម្នាក់ ប្ញច្រើននាក់ចូលមកកាន់សវនាការដើម្វីរពារឱ្យលោក។ នេះគឺបង្ហាញថា មានចេតនាដើម្បីអូសបន្លាយពេល ដែលទង្វើនេះខាតបង់ច្រើនណាស់ដល់ដំណើរការរឿងក្តីដើម្បីរកឱ្យឃើញខុស.ត្រូវ ដល់រូបគាត់ ថាមានទោសប្ញគ្មានពិរុទ្ធ។

ជាមួយគ្នានោះ តុលាការក៏បានប្រកាសទុក្ខសិទ្ធដល់លោក ឌួង ងៀប ដោយលើកពេលសវនាការសំណុំរឿងឧក្រិដ្ឋនេះ ទៅបន្តជំនុះជម្រះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយតម្រូវឱ្យជនជាប់ចោទរកមេធាវីចូលមកការពារ ក្នងករណីមិនមាន តុលាការនឹងចាត់តាំងមេធាវីឱ្យ ហើយសវនាការត្រូវបន្តដោយឥតកែប្រែងគ្មានការជំទាស់ទៀតទេ ។ 

ចំណែកសំណុំរឿងទី២ ដែលលោក ឌួង ងៀប ជាប់ចោទពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចនូវឧបកណ៍ដែលអាចជួយដូរបាន ប្រធានក្រុមប្រឹក្សារជំនុំជម្រះ បានលើកយកទៅបន្តជំនុំជម្រះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ដូចគ្នា។

សូមរំលឹកថា អតីតឧត្តមសេនីយ ឌួង ងៀប ធ្លាប់ត្រូវបានតុលាការ បដិសេធលើបណ្តឹងសុំក្រៅនៅឃុំ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយចៅក្រមជំនុំជម្រះ បានសម្រេចបន្តឃុំខ្លួនលោក ឌួង ងៀប ពោលគឺបន្តអនុវត្តន៍ច្បាប់ដែលបានកំណត់។

ការសម្រេចរបស់ចៅក្រមនេះ គឺបន្ទាប់ពីតុលាការ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកអតីតឧកញ៉ា ឌួង ងៀប មកជំនុំជម្រះ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមការស្នើសុំរបស់ជនត្រូវចោទ។

នេះបើយោងតាមសម្តីមន្ត្រីពន្ធនាគារគាររាជធានីភ្នំពេញ PJ ដែលមានតួនាទីនាំពិរុទ្ធជនមកតុលាការ បានឱ្យអ្នកយកព័ត៌មានអង្គភាពធំមួយ ប្រចាំតុលាការ បានដឹងនៅព្រឹកថ្ងៃដដែល។

ចំណាត់ការបណ្តឹងប្រឆាំង លោក ឌួង ងៀប គឺធ្វើឡើងបន្ទាប់ពីការ​ចេញ​ប្រកាស​បន្ត​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ លោក ឌួង ងៀប បាន​ឡាយ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook ដោយ​លាតត្រដាង​ពី​អំពើពុករលួយ​របស់​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​សំណុំរឿង​ចោទប្រកាន់​លោក​ពី​បទ «ឆបោក​ជនជាតិ​តៃវ៉ាន់» និង​រឿង​ជម្លោះ​ក្នុង​គ្រួសារ​ផង​ដែរ។

បើ​យោងតាម​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​រៀបរាប់​ថា លោក​សុខចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង ដោយសារតែ​គ្មាន​លុយ​ឱ្យ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត​ឡើយ។ ករណី​នេះ លោក ឌួង ងៀប បាន​អំពាវនាវ​ទៅ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឱ្យ​លោកជួយ​រក​យុត្តិធម៌​ក្រោម​ហេតុផល​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ទេ។

ពីរ​ថ្ងៃ​ក្រោយ​ បន្ទាប់ពី​ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប បាន​បង្ហោះ​លាតត្រដាង​អំពើពុករលួយ​នៅ​តុលាការ​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​លើកឡើង​ថា តុលាការ​នឹង​បន្ត​អនុវត្ត​តាម​នីតិវិធី​ជាធរមាន​ចំពោះ​ករណី​នេះ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ឡើយ។

សេចក្ដី​ថ្លែងការណ៍​របស់​តុលាការ​ធ្លាប់បានបញ្ជាក់ ពាក់ព័ន្ធ​នឹង​ករណី​លោក ឌួង ងៀប លក់​ដី​មួយ​កន្លែង​ដែល​អ្នកទិញ​ជា​ដើមបណ្ដឹង​រដ្ឋ

បវេណី ឈ្មោះ CHIH YU និង​ឈ្មោះ YAO CHING KING ដោយ​បាន​ប្រគល់​ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន​ជាង ៧​លាន​ដុល្លារ​រួចរាល់​ហើយ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំ​មាន​ដី​ប្រគល់​ឱ្យ​ម្ចាស់​លុយ​ឡើយ។ លើស​ពី​នេះ លុយ​ជាង ៥​លាន​ដុល្លារ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​យក​មក​តម្កល់​នោះ គឺ​ធ្វើ​តាម​ដីកា​សម្រេច​ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១។ ករណី​នេះ ជា​កាតព្វកិច្ច​ដែល​តម្រូវ​ឱ្យ​ជន​ត្រូវ​ចោទ​ដាក់​ប្រាក់​ធានា​មិន​ឃុំ​ខ្លួន​តែប៉ុណ្ណោះ។

ចំណែក​ឯ​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ដែល​អះអាង​ថា​ដៃគូ​ភាគហ៊ុន​រកស៊ី​ជាមួយ​លោក ឌួង ងៀប ក៏​បាន​ចេញ​បំភ្លឺ​ដោយ​លើកឡើង​ថា នៅ​ឆ្នាំ​២០១៧ ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ខ្លួន​បាន​មក​ស្រុក​ខ្មែរ​ដើម្បី​ចាប់​ដៃគូ​រកស៊ី​ជាមួយ​គ្នា ហើយ​ឆ្នាំ​២០១៩ ម្ចាស់​ភាគហ៊ុន​ក៏​បាន​មក​ចូល​សម្ពោធ​បុរី​ឧកញ៉ា ឌួង ងៀប ដែរ ប៉ុន្តែ​បែរជា​ថា​មិន​ស្គាល់​ខ្លួន​ដែល​ជា​ដៃគូ​ភាគហ៊ុន​ទៅវិញ។

ជនជាតិ​ចិន​តៃវ៉ាន់​រូប​នេះ​អះអាង​ថា ត្បិត​ឧកញ៉ា ឌួង ងៀប ចេញ​មូលប្បទានប័ត្រ​ឱ្យ​ខ្លួន​ពិតមែន ប៉ុន្តែ​មូលប្បទានប័ត្រ​នោះ​ មិន​មាន​លុយ​ឡើយ។ លោក​ចាត់ទុក​ការ​លើកឡើង​របស់​ឧកញ៉ា ឌួង ងៀប មិន​បាន​ស្គាល់​ដៃគូ​រកស៊ី​របស់​ខ្លួន​នោះ មិនមែន​ជា​ការពិត។

បើ​តាម​វីដេអូ​ឃ្លីប​របស់ ​ឧកញ៉ា ឌួង ងៀប ទាំង​ពីរ​បាន​លើកឡើង​ថា ខ្លួន​មិន​មាន​ប្រាក់​ចំនួន ៥​លាន​ដុល្លារ​តម្កល់​នៅ​តុលាការ​តាម​ការ​បង្គាប់​របស់​ចៅក្រម ជា​ថ្នូរ​នឹង​មិន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ទៀត​ឡើយ ដោយសារ​ពេល​លោក​ចូល​ទៅ​តុលាការ​ម្ដង គឺ​ត្រូវ​យក​លុយ​ទៅ​ម្ដង ហើយ​ពេលនេះ​លោក​គ្មាន​លុយ​ឱ្យ​ទៀត​ទេ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close