យកសត្វព្រៃ ក្តាន់ញ៉ែង ទៅធ្វើម្ហូប និងថតផ្សាយជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Kaa Official កាលពីម្សិលមិញ ពេលនេះ…!

ភ្នំពេញ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បញ្ជាក់អោយដឹងនាយប់ទី៥ កញ្ញា ២០២២នេះ ថា អ្នកដែលបានយកសត្វព្រៃ ក្តាន់ញ៉ែង យកទៅធ្វើម្ហូប និងថតផ្សាយជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Kaa Official កាលពីម្សិលមិញ បានទទួលស្គាល់កំហុសនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីទទួលបានការអប់រំពីសមត្ថកិច្ច ដោយក្នុងនោះ៖

(១) បានស្ម័គ្រចិត្តលុប វីដេអូ ដែលមានចរិតលើកទឹកចិត្តឱ្យមានការបរបាញ់ និងហូបសាច់សត្វព្រៃចេញពីហ្វេសប៊ុករបស់ខ្លួន។

(២)បានចុះកិច្ចសន្យាបញ្ឈប់ការយកសាច់សត្វព្រៃធ្វើជាម្ហូប និងឈប់ការហូបសាច់សត្វព្រៃ។

(៣) ស្ម័គ្រចិត្តធ្វើវីដេអូដើម្បីសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទូទៅ និងសន្យាថានឹងចូលរួមការពារអភិរក្សសត្វព្រៃ។

អត្ថបទដែលជាប់ទាក់ទង
Open

Close