ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៤០ នាទី កម្លាំងការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យម្នាក់ នៅចំណុចខាងកើតស្ពានអាកាសចៅមចៅ ផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន១ គ្រឿង និងទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន ២គ្រឿង ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ទឹក សមុទ្រ ស៊ីមកាតលេខ ០១៥ ៧២២ ៨៧៣) ប្រព្រឹត្តនៅចំណុចមុខការដ្ឋានសំណង់បុរីវ៉ារីណា ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ០០នាទី និង អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៧៣០ ៩៩៣៩) ប្រព្រឹត្តនៅចំណុចស្ពានអាកាសចោមចៅ ភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៩ និង៣០ នាទី បញ្ជូនមការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
ឈ្មោះ សឿន ភារុន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកអ៊ិចអ៊ែរ (XR) ពណ៌ ក្រហម ផលិតឆ្នាំ២០០៤ លេខតួ១៧១០៤៦៥ និងលេខម៉ាស៊ីន ៤២១០៤៦៧ ផ្លាកលេខគ្មាន ចំនួន០១គ្រឿង
ភស្តុតាងចាប់យក ទូរសព្ទ័ដៃចំនួន០២ គ្រឿង ម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១ គ្រឿង និងម៉ាកអុបប៉ូ ពណ៌ ស ចំនួន ១ គ្រឿង ។
ជនរងគ្រោះឈ្មោះ ឡាក់ សុភី ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកខារ៉ាអូខេ ។
សម្ភារៈបាត់បង់ ទូរសព្ទ័ដៃម៉ាក វីវ៉ូ ពណ៌ ទឹកសមុទ្រ ស៊ីមកាតលេខ ០១៥ ៧២២ ៨៧៣
ឈ្មោះ ឃួន ស្រីពេជ្រ ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។
សម្ភារៈបាត់បង់ ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៧៣០ ៩៩៣៩
ប្រភពអោយដឹងថា កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ០០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ទឹកសមុទ្រ ស៊ីម កាតលេខ ០១៥ ៧២២ ៨៧៣) ប្រព្រឹត្តនៅចំណុចមុខការដ្ឋានសំណង់បុរីវ៉ារីណា ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យម្នាក់ ជិះម៉ូតូចំនួន ១ គ្រឿង មានឈ្មោះ សឿន ភារុន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាក អ៊ិចអ៊ែរ (XR) ពណ៌ ក្រហម ផលិតឆ្នាំ២០០៤ ផ្លាកលេខគ្មាន ចេញពីកន្លែងហូបអាហារនៅផ្សារឈូកមាស ផ្លូវលេខ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណង ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់មុខការដ្ឋានសំណង់បុរីវ៉ារីណា ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះឈ្មោះ ឡាក់ សុភឺ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ឌុបមិត្តភក្តិស្រីម្នាក់ទៀត ដោយជនរងគ្រោះជាអ្នកឌុប ហើយដាក់ទូរសព្ទ័ដៃម៉ាកខាងលើ នៅក្នុងឃ្លុបម៉ូតូខាងមុខខាងស្តាំដៃ ឃើញដូច្នោះជនសង្ស័យក៏បានជិះម៉ូតូចូលទៅជិតរួចហើយធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន។ ពេលជនសង្ស័យជិះម៉ូតូគេចខ្លួនមកដល់ចំណុចស្ពានអាកាសចោមចៅ ភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឃើញជនរងគ្រោះឈ្មោះ ឃួន ស្រីពេជ្រ ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពីម្នាក់ឯង ហើយដាក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៧៣០ ៩៩៣៩ នៅក្នុងឃ្លុបម៉ូតូខាងមុខ ឃើញដូច្នោះ ជនសង្ស័យក៏បានជិះម៉ូតូចូលទៅជិត ហើយធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះ ពីក្នុងឃ្លុបម៉ូតូបានសម្រេចជាលើកទី២ រួចជិះម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។