អតីត អភិបាលខណ្ឌមានជ័យ ត្រូវប្រកាសអោយកាន់តំណែង ជាអភិបាលរងខេត្ត ព្រឹកម៉ិញនេះ!

ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំង ៤រូប ត្រូវបានជាផ្លូវការ

កំពង់ឆ្នាំង ៖ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ៤រូប ត្រូវបានជាផ្លូវការផ្លូវការនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជំុវិញខេត្ត ។

យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលតែងតាំងមន្ត្រី៤រូបជាអភិបាលរងខេត្តកំពង់ឆ្នាំង ១.លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង មានឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត
ទ២. លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
៣. លោកកែវ មុនី ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
និង ៤.លោកយ៉ង ភិរម្យ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត។

អត្ថបទដែលជាប់ទាក់ទង
Open

Close