រដ្ឋបាលស្រុកជើងព្រៃ បញ្ជាក់អោយដឹងថា ថ្ងៃទី៤ កញ្ញា ២០២២ វេលាម៉ោង ៤ និង ៣០នាទីរសៀល មានករណីរន្ទះបាញ់ ប្រជាការពារ នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឈ្មោះ ថោ ហ៊ន ភេទប្រុស អាយុ ៣៧ឆ្នាំបណ្ដាលអោយស្លាប់បាត់បងជីវិត ។
ករណីរន្ទះបាញ់នេះ បានកើតឡើងក្នុងខណៈពេលដែលជនរងគ្រោះ បាននាំប្រពន្ធកូនទៅជួសស្រូវ នៅវាលស្រែខាងលិចភូមិពោធិ៍ ស្រាប់តែភ្លៀង ក៍មានរន្ទះបាញ់ បណ្ដាលអោយស្លាប់បាត់បង់ជីវិតតែម្ដង។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងរដូវវស្សារនេះ។