ភ្នំពេញ៖ នៅយប់ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងចុះធ្វើការណែនាំ ទីតាំងចំនួន៣ ដែលបានបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់
១-ភោជនីយដ្ឋានយីហោ កាត់ចិត្តនៅចំនុចផ្លូវ២៧៨ ភូមិ៧សង្កាត់ បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
២-ភោជនីយដ្ឋានយីហោ BBQ BAR នៅចំនុចផ្លូវ៣២២ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
៣-ទីតាំងឃ្លាំងបន្លែ នៅផ្លូវលេខ៤០២ ជិត ICU Clinic។