សន្តិសុខយាម នៅខុនដូ TIME SQUARB ឆក់យកសោរម៉ូតូភ្ញៀវរត់សំដៅទៅយកម៉ូតូជិះទៅបាត់

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់ដែលជាសន្តិសុខ យាមនៅខុនដូមួយកន្លែងយីហោ(TIME SQUARB)បានយកលួចម៉ូតូភ្ញៀវដែលស្នាក់នៅក្នុងខុនដូ យកទៅបាត់ មិនឃើញ​យកមកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ខុនដូយីហោ​(TIME SQUARB) តាមបណ្ដោយផ្លូវ ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ផា វ:រុន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខុនដូកើតហេតុខាងលើបន្ទប់លេខ១៣ ជាន់លេខ​១៣ មានស្រុកកំណើត នៅឯស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។​ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើជាសន្តិសុខយាមនៅខុនដូកើតហេតុដោយមិនដឹងថាជាសន្តិសុខរបស់ខុនដូ ឬជាសន្តិសុខក្រុមហ៊ុនឯកជន បានយក​ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមសC-125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៨ពាក់ស្លាកលេខ​ភ្នំពេញ1GZ-2975។

បើតាមការរៀបរាប់ពីជនរងគ្រោះបាន​ប្រាប់​ឲ្យដឹងថាមុនកើតហេតុរូបគាត់បានចុះពីបន្ទប់ស្នាក់នៅមកអង្គុយលេងនៅខាងក្រោម មុខខុនដូ ហើយបាននិយាយគ្នាលេងជាមួយ​សន្តិសុខ មួយសន្ធុះ លុះដល់ម៉ោងកើតហេតុ​ស្រាប់តែសន្តិសុខបានសូមខ្ចីសោរម៉ូតូរបស់គាត់ថាយកម៉ូតូទៅទិញបាយមួយភ្លែត តែរូបគាត់មិនឲ្យ ខណៈនោះសន្តិសុខរូបនោះបានឆក់យកសោរបស់គាត់រួចរត់សំដៅទៅយក​ម៉ូតូនៅកន្លែងចំណតសម្រាប់ទុកម៉ូតូ​ ហើយឡើងជិះយកទៅបាត់ ភ្លាមនោះរូបគាត់ ស្មានតែសន្តិសុខធ្វើលេង ក៏អង្គុយរង់ចាំយូទៅៗ​មិន​ឃើញត្រឡប់មកវិញដោយនឹកថា​ប្រាកដ​ជា​ សន្តិសុខរូបនោះយកទៅបាត់​មែន។ 

បន្ទាប់មកទេីបជនរងគ្រោះសម្រេច​ចិត្តទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងកក់ទី១ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍​ស្វែងរកម៉ូតូមកវិញ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close