គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ ចំនួន ០១កន្លែង នៅអនុស្ថានីយអគ្គីសនីទី៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយក្រុមការងារបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះទីក្រុងកោះពេជ្រ បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ ចំនួន ០១កន្លែង នៅអនុស្ថានីយអគ្គីសនីទី៩ នៅវេលាម៉ោង ១៣:៥៨នាទីរសៀល ដែលស្ថិតនៅផ្លូវ សប៊ិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុដោយសារ ផ្ទុះសឺប៉ាសឺទ័រផ្ទុកអគ្គិសនៅ ហើយពេលនេះអគ្គីភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់ បាន១០០%ហេីយ នៅវេលាម៉ោង ១៤:៥០នាទីរសៀល បានខូចខាតនូវសម្ភារៈខាងក្នុងអគារមួយចំនួន និងរថយន្តមួយគ្រឿង ហេីយចំពោះមនុស្សវិញ ពុំមានរករបួស រឺស្លាប់នោះទេ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន ០៥ គ្រឿង។