ប្រតិបត្តិ​ការ​ពិសេស ​រំដោះ​នារី​រងគ្រោះ ​ចេញពីទី​តាំង​ ​KTV ផ្ដល់ឱ្យ​បំរេី​សេវា (សញ្ចារកម្ម)!

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច ខេត្តកំពង់ស្ពឺ បញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២  ក្រោមកិច្ចចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​  បានការសម្របសម្រួលនីតិវិធី​ ពីលោកចក់ សម្បត្តិ ព្រះរាជអាជ្ញារ​ង នៃអយ្យការអមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ បានដំណេីរ​ការ​ចុះបង្រ្កាបករណីសញ្ចារក​ម្ម នៅទីតាំង​KTV និងបេីកផ្ទះសំណាក់ គ្មាន​យី​ហោ​ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការខាងលេី សមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រភពច្បាស់ការថាទីតាំង​ KTV​ នេះបេីកបម្រេី​សេ​វាច្រៀងលេងកំសាន្ដផងនិងលួចលាក់អោយមាន​ការផ្ដល់សេវាផ្លូវភេទ​ ពាក្យច្បាប់សញ្ចារកម្ម​”​ ជាក់​ស្ដែ​ងសមត្ថកិច្ចបានឃាត់មនុស្ស​ ០៣នាក់ដែលជាអ្នកទទួលខុសត្រូវលេីទីតាំងខាងលេី​ ដេីម្បី​យកម​ក​សាកសួរ​នៅស្នងការដ្ឋាន​នគរបាលខេត្ដ​

តាមការបញ្ជាក់ពី​លោកស្រី​ វរសេនីយ៍​ទោ​ មួន​ មល្លិកា​ នាយការិយាល័យ​ប្រឆាំង​ការជួញ​ដូរមនុស្ស​ និងការពារអនីតិជន​ ថាជនសង្ស័យ​ក្នុងការទទួល​ខុសត្រូវ​ចំពោះ​ទីតាំង​ខាងលេី​០៣នាក់មានឈ្មោះ៖
១  ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ ឆ្នាំ តួនាទី​ជាថៅកែហាង
២ ឈ្មោះ ទាវ ស្រីមុំ ភេទស្រី អាយុ ១៨ ឆ្នាំ តួនាទី​ជាមេការ
៣ ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទី​ជាមេការ

ប្រតិបត្តិ​ការ​បានសង្រ្គោះនារីចំនួន០៧នាក់ ក្នុងនោះមានក្មេងស្រី​ មិនទាន់គ្រប់អាយុ(ជាអនីតិជន​ក្រោម១៨ឆ្នាំ​) ០៤នាក់ ។

ក្រោយនីតិវិធីសាកសួរលេីជនសង្ស័យទាំង៣នាក់​សមត្ថកិច្ច​រកឃេីញ​តម្រុយពី​ការប្រព្រឹត្តិ​អោយមាន​អំពេីសញ្ចាកម្ម​ បម្រើ​សេវា​ផ្លូវ​ភេទ​នៅទីតាំង​ខាងលេី​ សមត្ថកិច្ចនគរ​បាល​បានបំពេញ​នីតិវិធី​ កសាងសំណុំរឿង បញ្ជូន​ទៅ​អយ្យការ​ចាត់ការ​បន្ដ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close