សម្តេចតេជោ ដកតំណែង ចៅហ្វាយក្រុងតាខ្មៅ រឿងអត់មើលផ្លូវ ! ចៅហ្វាយខណ្ឌដង្កោ ក៍អត់សូវខ្វល់ពីផ្លូវដែរ?

ភ្នំពេញ៖ អនិច្ចាផ្លូវជាតិលេខ២ ដែលត្រូវបានក្រុមហ៊ុនធ្វើផ្លូវមួយនេះ ធ្វើមិនចប់តាមកិច្ចសន្យា មិនទាន់ផែនការ មិនជាប់ស្តង់ដារ ពុំមានគុណភាព រហូតដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់ព្រមានម្ដងជាពីរដងរួចមកហើយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យបណ្ដាញព័ត៌មានយើង ដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះថា មួយយប់ៗចង់ទល់ភ្លឺ មានក្រុមរថយន្តដឹកខ្សាច់ជាច្រើនគ្រឿងបានកំពុងដឹកជញ្ជូនខ្សាច់ទាំងទឹកហូរស្រោចពាសពេញផ្លូវ លាយឡំជាមួយខ្សាច់ កកពេញផ្លូវជាតិលេខ២ ពិសេសចំណុចក្បែរផ្លូវចូលវត្តព្រែកថ្លឹង ស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញតែម្ដង។

ប្រភពដដែលបានបន្តថា ក្រុមរថយន្តដឹកខ្សាច់ទាំងនោះ ភាគច្រើនគឺប្រភេទយីឌុប ដឹកអត់គ្រប ដឹកខ្សាច់ទាំងសើម ទាំងទឹក បើកបរវ៉ាជែង ទៀតផង។ ជាពិសេសគេមិនដែលឃើញ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោចុះមកពិនិត្យមើលផ្លូវជាតិលេខ២នេះទេ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អប្រាប់មក ភ្នាក់ងារព័ត៌មានយើង នៅរសៀលថ្ងៃទី០៣ ខែកញ្ញានេះបានចុះមកពិនិត្យមើលជាក់ស្តែង ដោយសង្កេតឃើញថា ដីខ្សាច់គឡើងខ្ពស់ដូចជាភ្នំខ្សាច់ទៅហើយ គឺខ្សាច់ដែលត្រូវបានគេយកអេស្កាមកឈូសឆាយគក្រោយពីក្រុមរថយន្តដឹកខ្សាច់ទាំងអស់នោះបាននាំគ្នាដឹកមិនគោរពច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក និងច្បាប់ទាក់ទងជាមួយរ៉ែ។

ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក៏បានសំនូមពរតាមរយៈបណ្ដាញព័ត៌មានយើង ឲ្យថ្នាក់ដឹកនាំបានជ្រាប ដឹង និងមានវិធានការច្បាប់ឲ្យបានតឹងរ៉ឹងជាមួយក្រុមរថយន្តដឹកជញ្ជូនដីខ្សាច់ទាំងអស់នោះផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close