មានកំណត់ត្រា បោកប្រាស់ ច្បាស់លាស់…!

ភ្នំពេញ៖  យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់នេះ ពួកគេធ្លាប់បានបោកប្រាស់ក្នុងរូបភាពផ្ញើលុយ និងសម្ភារមានតម្លៃពីក្រៅប្រទេស ទាំងបានសម្រេច និងមិនបានសម្រេច ចំនួន៧,៩១០លេខទូរស័ព្ទ អាចស្មើនឹងចំនួនជនរងគ្រោះដូចគ្នានេះដែរ។

លេខទូរស័ព្ទជនរងគ្រោះដែលពួកគេធ្លាប់បានធ្វើសកម្មភាពបោកប្រាស់ ហើយកត់ទុកក្នុងសៀវភៅចំនួន៥ក្បាល ក្នុងនោះសៀវភៅទី១ មានចំនួន១,៦៨១លេខ, សៀវភៅទី២ មានចំនួន ៦៣២លេខ, សៀវភៅទី៣ មានចំនួន១,៩៩៤លេខ និងសៀវភៅទី៤ មានចំនួន២៩លេខ សរុបចំនួន៧,៩១០នាក់។

ហេតុដូច្នេះសូមប្រជាពលរដ្ឋដែលធ្លាប់ចាញ់បោកជនទាំងពីរនាក់នេះ តាមរយៈការផ្ញើលុយឲ្យជននេះជាថ្នូរដើម្បីបានសម្ភារមកពីក្រៅប្រទេស សូមទំនាក់ទំនងមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្ដឹងដាក់បន្ទុកបន្ថែមទៅលើជនសង្ស័យ។

សូមជម្រាបថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្ដង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

អត្ថបទដែលជាប់ទាក់ទង
Open

Close