បក្ខពួក ក្រុមដៃរហ័ស ចិត្តហ៊ាន បំពានច្បាប់ ត្រូវប៉ូលិស ក្របួចជាប់ម្នាក់ទៀតហើយ!

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ នៅចំណុចមុខផ្ទះបិតស្កុតម៉ូតូ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាបក្ខពួករបស់ជនសង្ស័យឈ្មោះ លិច សុវណ្ណាលុច ហៅ លុច និងឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះ ត្រាណេ សុចិន្តា ហៅ កូកូ ហៅ បារាំង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ២៣៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close